ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ ប្ដឹង មេប៉ូលិស ស្រុកសូទ្រនិគម និងភរិយា បន្តទៅឧទ្ទរណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 03:38 ល្ងាច អ្នកអាន 7300

ខេត្តសៀមរាប៖ក្មេងស្រីរងគ្រោះក្នុងអំពើចាក់សោរបង្ខាំង ពីសំណាក់ប្រពន្ធអធិការនគរបាលស្រុកសូទ្រនិគម សម្រេចប្តឹងបន្តទៅសាលាឧទ្ទរណ៍ ក្រោយតុលាការសៀមរាប តម្កល់រឿងអត់ចាត់ការ។
ក្មេងស្រីរងគ្រោះក្នុងរឿងខាងលើមានឈ្មោះម៉ៅ ណែត អាយុ២២ឆ្នាំ ទីលំនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បណ្តឹងឧទ្ទរណ៍របស់ឈ្មោះម៉ៅ ណែត ចុះថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨បញ្ជាក់ថា សុំប្តឹងឧទ្ទរណ៍ នឹងដីការសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ១១៨៩ចុះះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨។ សំណុំរឿងព្រហ្មទណ្ឌលេខ៣៩០ ចុះថ្ងៃទី៣០-០៣-២០១៨របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។សំណុំរឿងព្រហ្ម ទណ្ឌលេខ៤៧១ ចុះថ្ងៃទី២៧-០៤-២០១៨ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។
ខ្លឹមសារបណ្តឹងបញ្ជាក់ថា នាងខ្ញុំយល់ឃើញថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ឈ្មោះផល មាលាផល ភេទស្រីនិងឈ្មោះណុប សារ៉ាក់ ភេទប្រុស។ ទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាបពីបទ:រំលោភលើកម្មសិទ្ធិឯកជន ប្រព្រឹត្តនៅភូមិបុស្ស ឃុំដំដែកស្រុកសូទ្រនិគមខេត្តសៀមរាប កាលពីថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៨។ផ្ទុយទៅវិញបែជាតំណាងអយ្យការអមសាលាដំបូងខេត្ត សៀមរាបសម្រេចតម្កល់រឿងនេះ ទុកឥតចាត់ ការទៅវិញ។
សូមបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ ក្មេងស្រីរងគ្រោះឈ្មោះម៉ៅ ណែត បានប្តឹងលោកណុប សារ៉ាក់ ជាអធិការនគរបាលស្រុកសូទ្រនិគម និងប្រពន្ធឈ្មោះផល មាលាផល ទៅតុលាការខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៨។ ដោយចោទប្រកាន់ពីបទរំលោភលើកម្មសិទ្ធិឯកជន(ចាក់សោរផ្ទះបង្ខាំង) ព្រមទាំងទាមទារសំណងជំងឺចិត្ត២០លានរៀលនិងអោយតុលាការផ្តន្ទាទោសផងដែរ។ប៉ុន្តែនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ លោកថេង សំណាង តំណាងអយ្យការអមសាលាដំំបូងខេត្ត សៀមរាប បានជូនដំណឹង សម្រេចតម្កល់សំណុំរឿងឥតចាត់ការ។
ម៉ៅ ណែត បញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៨ ឈ្មោះផល មាលាផល បាននាំបក្ខពួក ទៅចាក់សោរផ្ទះរបស់នាង មិនអោយរូបនាងចូលរស់នៅ ថែមទាំងគំរាមចាប់ដាក់គុកទៀតផង ដោយសារឿងលុយ២លានរៀល។ ចឹងទេពេលនេះនាងសង្ឃឹម និងជឿជាក់ថា សាលាឧទ្ទរណ៍ និងបើកការស៊ើបអង្កេតហើយផ្តល់យុត្តិធម៍ដល់រូបនាង ជាក់ជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,012 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,871 នាក់