ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយមន្ត្រីអគ្គិសនី ខេត្តសៀមរាប២នាក់ ជំរិតទាលុយ ពលរដ្ឋ$៨ពាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 04:57 ល្ងាច អ្នកអាន 9221

ខេត្តសៀមរាប៖មន្ត្រីបម្រើការងារឲ្យអង្គភាពអគ្គិសនី ខេត្តសៀមរាប២នាក់ រងការចោទថាបានជំរិតទាលុយ ពីអតិថិជន ចំនួន៨ពាន់ដុល្លា តែការចចារនៅត្រឹម $៣៥០០។ នេះបើយោងតាមលិខិតមួយទំព័រ អង្គភាព សៀមរាបប៉ុស្ដិ៍ ទទួលបាន។
យោងតាមប្រភពបានឲ្យដឹងថាបុគ្គលិកអគ្គិសនី២នាក់ បានទារលុយ៨ពាន់ដុល្លារពីអតិថិជនករណីសុំតភ្លើងនៅម្តុំផ្សារក្រឡាញ់ នៃក្រុងសៀមរាប។ ជាមួយគ្នានេះដែរបុគ្គលិក អគ្គិសនី សៀមរាប ម្នាក់ទៀត ទៅតភ្លើងឲ្យអតិថិជន ដែរនោះ
បានយកលុយ១៥០$ ដើម្បីរត់ច្បាប់ ត្រូវបានថ្នាក់លើដកចេញពីក្របខណ្ឌ។

បើយោងតាមលិខិតស្នើសុំរកភាពយុត្តិធម៌របស់ សែម រតនៈ អតីតមន្ត្រីអគ្គិសនី  បានឲ្យដឹងថា នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ លោកត្រូវបានអង្គភាពលុបឈ្មោះចេញពីក្របខ័ណ្ឌអគ្គិសនីកម្ពុជា ដែលមានចំណារឯកភាពចុះហត្ថលេខា ដោយផ្ទាល់ពីលោក កែវ រតនៈ ទទួលបន្ទុកអគ្គិសនីកម្ពុជា ដោយគេចោទប្រកាន់មកលើរូបលោកថា យករថយន្តរបស់អង្គភាពទៅជិះដើរលេងផឹកស៊ីសាធារណៈ ខណៈពេលនោះរូបលោក ក៍បានទទួលកំហុស និងព្រមធ្វើកិច្ចសន្យា ជាមួយអង្គភាពរួចរាល់អស់ហើយដែរ។

លិខិតនោះបានរៀបរាប់ថា ក្រោយមកមានករណីអតិថិជនបានប្តឹងចោទខ្ញុំថា យកលុយពីគេចំនួន១៥០ដុល្លារ ដើម្បីដាក់ពាក្យតភ្លើងថ្មីឲ្យគាត់ ដែលមានកម្លាំង ២Px២០A ខណៈពេលនោះខ្ញុំបាទបានរៀបចំដាក់ជូនគាត់រួចរាល់ផងដែរ។ ហើយទឹកប្រាក់ដែលនៅសល់ចំនួន៥០ដុល្លារប៉ុណ្ណោះ ចំពោះករណីនេះមិនមែនរូបខ្ញុំបាទ ទៅជំរិតទារប្រាក់ពីគាត់នោះទេ គឺគាត់ប្រើឲ្យបងប្អូនគាត់ មកពឹងពាក់រូបខ្ញុំឲ្យជួយ។

លិខិតបានបញ្ជាក់ទៀតថា ក្នុងពេលថ្មីៗនេះ បុគ្គលិកអគ្គិសនីសៀមរាប ចំនួន២រូប បានទៅជំរិតទាលុយពីអតិថិជនដែលមានម្ចាស់ផ្ទះឈ្មោះ តាំង ប៊ុន ហៃ ដែលមានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ហើយមានទីតាំងប្រើប្រាស់អគ្គិសនីលេខកូដ ១៩៣០២២០A ដោយទាមទាតម្លៃតភ្លើង ចំនួន៨០០០ដុល្លា។ ក្រោយមកម្ចាស់សុំចរចាបាននៅសល់ត្រឹមតែ៣៥០០ដុល្លារ។ ទើបឯកភាពគ្នាចាប់ផ្តើមចូលតភ្លើងភ្លាម។ បន្ទាប់មកម្ចាស់ផ្ទះក៏បានឯកភាព ដើម្បីតខ្នែងខ្សែមេ ABC (មានន័យថា ខ្សែធំខ្មៅ) ចូលទៅក្នុងផ្ទះល្វែង របស់គាត់ចំនួន៤ល្វែង ដែលមានចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រប៉ុណ្ណោះ។

បើតាមប្រភពចេញពីក្នុងអង្គភាពដែលគេស្រឡាញ់រាប់អានខ្ញុំ លួចខ្សឹប ប្រាប់ថា លោកប្រធានកំពុងដុតដៃដុតជើង ដើម្បីជួយអន្តរាគមន៍ដល់ពួកគេទាំង២នាក់ កុំឲ្យថ្នាក់លើដកចេញពីក្របខ័ណ្ឌអគ្គិសនីកម្ពុជា ដូចរូបខ្ញុំ ដោយយកលេសថា បុគ្គលិកទាំង២នាក់នោះគឺជាសកម្មជនជួយការងារ។
រហូតមកដល់ រសៀលថ្ងៃនេះ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពី អង្គភាពអគ្គិសនី នៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,060 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,919 នាក់