ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន សម័យ ប៉ុល ពត គ្រូបង្រៀន ត្រូវបាន កាប់សម្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1263

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីជីវិតគ្រូបង្រៀនក្នុងអតីតកាលគឺមិនមាន ការអភិវឌ្ឍរីកចម្រើនអ្វីនោះទេ ជាពិសេសនៅក្នុងរបបប្រល័យពូជាសាន៍ ប៉ុល ពត ដែលពេលនោះ គ្រូបង្រៀនត្រូវបានយកទៅកាប់សម្លាប់ចោលប៉ុន្តែក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ជីវិតគ្រូបង្រៀនត្រូវបានអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។

ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះដែលធ្វើឲ្យការបង្រៀនរបស់យើងមាន ការរីកចម្រើនរហូតដល់ពេលនេះ។ ហើយបច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវបានយកចិត្តទុកដាក់ ដោយប្រាក់ខែ របស់គ្រូបង្រៀនត្រូវបានតម្លើងជាបន្តបន្ទាប់និងអាគារស្នាក់នៅតាមបណ្តាលខេត្តនានាក៏ត្រូវបានកសាងជាច្រើនខ្នងផងដែរ។

ថ្លែងបែបនេះ នាពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

នៅក្នុងឱកាសនេះផងដែរ សម្តេច ហ៊ុន សែន បានផ្តល់នូវពានរង្វាន់លើកទឹកចិត្តសម្រាប់ លោកគ្រូ អ្នកគ្រូ ដែលបានទទួលជ័យលាភីផ្នែកប្រឡង តែងនិពន្ធ និងសូត្រកំណាព្យ ដោយផ្នែសូត្រកំណាព្យលេខ១ ទទួលបានថវិកាចំនួន៥លានរៀល , លេខ២ ទទួលបានថវិកា៤លានរៀល និងលេខ ៣ទទួលបានថវិកា៣លានរៀល។ ចំណែកឯផ្នែកតែងនិពន្ធវិញ លេខ១ទទួលបាន ៥លានរៀល , លេខ២ទទួលបាន៤លានរៀល និងលេខ៣ ទទួលបាន៣លានរៀល។

ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 83,425 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,801,954 នាក់