ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ទៅដល់ ប្រទេសជប៉ុន ដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:03 ព្រឹក អ្នកអាន 1369

នៅល្ងាច(ម៉ោងនៅតូក្យូ ជប៉ុន) ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ប្រទេសជប៉ុនប្រកបដោយសុវត្តិភាពហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមកម្មវិធីថ្ងៃស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center) និងទស្សនាកំពង់ផែយូកូហាម៉ា ព្រមទាំងទស្សនាគម្រោងអភិវឌ្ឍនតំបន់មីណាតូមីរ៉ាយ និងជួបពិភាក្សាការងារជាមួយភ្ញៀវឥស្សរជនជប៉ុនមួយចំនួនទៀតផង។

អរគុណបងប្អូនជនរួមជាតិដែលបានជូនពរដល់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,020 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,817 នាក់