ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ពិសារអាហារ ជាមួយអភិបាល ក្រុងយូកូហាម៉ា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:26 ព្រឹក អ្នកអាន 643

នៅវេលាថ្ងៃត្រង់ទី៧ ខែតុលា ឆ្នាំ២០១៨ម្សិមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា។
លោកជំទាវអភិបាលក្រុងបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសយកទីក្រុងយូកូហាម៉ាសម្រាប់បំពេញទស្សនកិច្ចមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន លើកទី១០ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៩តុលាស្អែកនេះ។
ទីក្រុងយូកូហាម៉ា ពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ា មានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងជាមួយនឹង កំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ឆ្នាំ២០១៨នេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទមនងការទូតរវាងប្រទេសយើងទាំងពីរកម្ពុជា ជប៉ុន ហើយក្នុងរយះពេល៦៥ឆ្នាំកន្លង មកនេះ ប្រទេសយើងទាំងពីរតែងតែបានជួយគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍រួម។ លោកជំទាវបានបញ្ជាក់ផងដែថា ដោយសារតែប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងល្អនិងជួយគ្នាទៅវិញទៅមកជាយូរមកហើយនោះ ពេលនេះកម្ពុជាកំពុងតែមានវត្តមានកីឡាបាល់ទាត់ ហុងដា ជួយបង្ហាត់ហ្វឹកហ្វឺនដល់កីឡាករជម្រើសជាតិកម្ពុជាទៀតផង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនលោកជំទាវ និងមន្រ្តីថ្នាក់ដឹកនាំក្រុងយូកូហាម៉ា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចនិងទទួលទានអាហារការងារថ្ងៃត្រង់ជូនចំពោះសម្តេច និងគណះប្រតិភូ។ បើទោះបីជាមានរយះពេលខ្លីក្នុងការអញ្ជើញមកទស្សនាទីក្រុងយូកូហាម៉ា ពិសេសទស្សនកិច្ចកំពង់ផែអន្តរជាតិ យូកូហាម៉ា គឺសម្តេចតេជោបានគាំទ្រយ៉ាងពេញទំហឹងចំពោះ មន្រ្តីនៃថ្នាក់ដឹកនាំកំពង់ផែដែលបានសហប្រតិបត្តិការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងរយពែលកន្លងមក និងបន្តទៅអនាគត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយស្វែងរកសុខសន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ពោលគឺការរីកចម្រើនរបស់ប្រទេសកមក្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជនជប៉ុនបាននោះទេ។ សម្តេចតេជោបានបញ្ជាក់ថា ទីក្រុងយូកូហាម៉ាធ្លាប់ បានរួមចំណែកជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងនោះកីឡាករល្បីរបស់ជប៉ុន គឺលោក ហុងដា បានជួយបង្ហាត់ហ្វឹកហ្វឺនដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គឺក្នុងពេលដែល លោក ហុង ដា បានជួប សម្តេចតេជោ កាលពីឆ្នាំ២០១៦ ហើយបានឆ្លើយតបតាមសំណើររបស់សម្តេចក្នុងការជួយហ្វឹកហ្វឺនដល់កម្ពុជា ទន្ទឹមនឹងនេះ គឺលោក ហុងដា បានចូលរួមជួយផ្សព្វផ្សាយពីការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,151 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,558,097 នាក់