ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយកមន្ត្រី ថា៖មិនបាន កាត់ទឹកដី ឲ្យវៀតណាម នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:56 ព្រឹក អ្នកអាន 908

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងទៅកាន់និស្សិត និងប្រជាពលរដ្ឋថា ការអភិវឌ្ឍតំបន់ត្រីកោណគឺជាគំនិតផ្តួចផ្តើមដោយផ្ទាល់របស់សម្តេច ដោយសារសម្តេចឃើញខេត្តកម្ពុជាចំនួន៤ជាខេត្តក្រីក្រ និងខេត្តរបស់វៀតណាម ឡាវ ក៏ក្រីក្រ គឺមិនមានគំនិតណាមួយក្នុងការកាត់ទឹកដីឲ្យវៀតណាមនោះទេ។ តំបន់ត្រីកោណនេះ រដ្ឋាភិបាលជប៉ុន ក៏បានគាំទ្រផងដែរ ហើយគម្រោងនេះ ជាការផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់ប្រទេសសមាជិកអាស៊ានថ្មី និងចាស់។

ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញស្នាក់ទៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ នាពេល ជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងបន្តការសិក្សា និងបងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងពីធីសំណេះសំណាលនោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយណាស់ ដែលបានជួបសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន២២លើករួចមកហើយ។

សម្តេច ហ៊ុន សែន បានផ្តាំដល់និស្សិតកំពុងសិក្សានៅជប៉ុនថា ជប៉ុនជាប្រទេសមានការអប់រំខ្ពស់ ដូច្នេះត្រូវប្រឹងប្រែងរៀនសូត្រ ហើយពលរដ្ឋទៅរស់នៅជប៉ុន ក៏ត្រូវជំរុញឲ្យបានរៀនសូត្រខ្ពស់ផងដែរ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានយកសៀវភៅច្បាប់អប់រំទូន្មានក្រុមង៉ុយ និងបណ្ឌិត អ៊ូចុង ចែកជូននិស្សិត និងប្រជាពលរដ្ឋដែលរស់នៅជប៉ុន និងបានបានឧបត្ថម្ភនិស្សិតទាំងអស់ក្នុងម្នាក់ៗ ៥០០ដុល្លារ ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,750 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,743 នាក់