ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះ សម្តេច ហ៊ុន សែន ចាកចេញ ពីជប៉ុន ទៅប្រទេស ឥណ្ឌូនេស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 08:26 ព្រឹក អ្នកអាន 674

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ នេះ អញ្ជើញចាកចេញពីប្រទេសជប៉ុនឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលីតបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។

នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)និងធនាគារពិភពលោក(World Bank)ឆ្នាំ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,670 នាក់
ម្សិលមិញ : 42,148 នាក់
សរុប : 64,770,237 នាក់