ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម៉ូតូ២គ្រឿង បុកគ្នា នៅខេត្តសៀមរាប ស្លាប់ពីរនាក់ ម្នាក់ជាមន្ត្រីយោធា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:27 ព្រឹក អ្នកអាន 2987

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរមូលដ្ឋានបានអះអាងថា មន្ត្រីយោធាម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូបុកគ្នា កាលពីថ្ងៃទី១៤តុលាឆ្នាំ២០១៨ម្សិលមិញ។
ហេតុការណ៍បានកើតឡើងនៅចំណុចអូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧រវាងម៉ូតូនឹងម៉ូតូបើកបរបញ្ជ្រាស់ទិសគ្នា។
មន្ត្រីបន្ថែមថាជនរងគ្រោះទី១ឈ្មោះសិន ទ្រា ភេទប្រុសអាយុ៤២ឆ្នាំភូមិត្រពាំងក្រសាំង ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប មុខរបរយោធា បើកម៉ូតូម៉ាកសង់ការ៉េគ្មានស្លាកលេខពណ៌ខៀវ(បើកបរពីត្បូងទៅជើង)បណ្តាលអោយ (ស្លាប់)នៅកន្លែង។
២ឈ្មោះធឿន ហ៊ុចភេទប្រុស មិនស្គាល់អាយុនៅភូមិ ដីថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបើកបរម៉ូតូម៉ាកហុងដាទ្រីមសេរី២០១១ស្លាកលេខសៀមរាប១Q៣២៧៥(បើកបរពីរជើងទៅត្បូង) របួសធ្ងន់បញ្ជូនទៅខេត្តស្លាប់តាមផ្លូវ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,973 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,832 នាក់