ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាសូរ ផ្លូវពីរង្វង់មូល ព្រៃគុយ ទៅឃុំព្រះដាក់ ណាស់!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:33 ព្រឹក អ្នកអាន 33935

ខេត្តសៀមរាប៖ផ្លូវ១ខ្សែរតភ្ជាប់ពីរង្វង់មូលព្រៃគុយ ស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ទៅកាន់ ទីប្រជុំជន ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរងការខូចខាតស្ទើរ ទាំងស្រុកដោយសាររថយន្តធំៗដឹកខ្សាច់ បើកបរឆ្លងកាត់។

ជុំវិញករណីនេះ លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរអប្សរាបានថ្លែងប្រាប់អង្ភភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃច័ន្ទនេះថា ចំពោះផ្លូវដែលខូចនេះ មានគម្រោងជួសជុលហើយ អាចនឹងជួសជុលនៅឆ្នាំ២០១៩ ដោយរងចាំថវិការ។ យ៉ាងណាមន្ត្រីអប្សរារូបនេះមិនបានបញ្ជាក់លំអិតនោះឡើយ។ ប៉ុន្តែលោកបាន អំពាវនាងដល់អាជីវករ រកស៊ីដឹកជញ្ជូនខ្សាច់ សូមកុំដាក់ខ្សាច់ផ្ទុកលើសទម្ងន់ ដែលជាហេតុនាំឲ្យផ្លូវឆាប់ខូច។

ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវមួយខ្សែរនេះ បានសំណូមពរដល់ អាជ្ញាធរ ជំនាញជួយជួសជុល បន្ទាន់ផងដោយសារតែផ្លូវនេះ បានកំពុងតែទទួលរងនូវការខូចខាត ពិបាកធ្វើដំណើរ យ៉ាងខ្លាំង។

ផ្លូវមួយខ្សែនេះ ជាមិត្តភាព កម្ពុជា កូរ៉េ ដែលតភ្ជាប់ពីចំណុចផ្លូវបំបែកផ្សារព្រះដាក់ មកទល់នឹងផ្លូវជាតិលេខ៦ ដោយបច្ចុប្បន្ននេះ បានខូចស្ទើរទាំងស្រុកទៅហើយ។ ចំពោះការខូចនេះ បណ្ដាលមកពីមានរថយន្តធុនធំៗ ដឹកខ្សាច់ថ្ម ឆ្លងកាត់ជារៀងរាល់ថ្ងៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,584 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,443 នាក់