ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន និងភរិយា អញ្ជើញហែរ ព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 01:00 ល្ងាច អ្នកអាន 1258

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ នៅព្រះបរមរាជវាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញហែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នរោត្ដម មុនីនាថ សីហនុ ក្នុងពិធីថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្តព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប៦ឆ្នាំគត់ដែលព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ឋព្រះបរមសព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,967 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,073 នាក់