ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទ្រាំសិនទៅ! អាជ្ញាធរ អប្សរា៖ ឆ្នាំ២០១៩ នឹងជួសជុល ទ្រង់ទ្រាយ ធំហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 03:00 ល្ងាច អ្នកអាន 17333

ខេត្តសៀមរាប៖ផ្លូវមួយចំនួន នៅខេត្តសៀមរាប គឺគ្រប់គ្រង ដោយអាជ្ញាធរជាតិ អប្សរា បានរងការខូចស្ទើទាំងស្រុង ដោយផ្លូវខ្លះដែលខូចនោះ អាចបណ្ដាលមកពីរថយន្តដឹកខ្សាច់ដី ផ្ទុកលើសទំងន់ ឬអាចបណ្ដាលមកពីការកសាងជួសជុល មិនមានគុណភាព។

ប្រាប់អង្គភាព សៀមរាបប៉ុស្ដិ៍ នៅសៀលថ្ងៃទី១៥តុលាម្សិលមិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានបញ្ជាក់ថារឿងផ្លូវហ្នឹងតាមផែនការ ទី១ផ្លូវដែលខូច ដោយសារខែវស្សា នឹងទី២ដោយសារការដឹកជញ្ជូនលើសចំណុះ ដែលនេះហើយជាបញ្ហា ដូច្នេះហើយ តាមផែនការអាជ្ញាធរអប្សរា នឹងធ្វើការជួសជុល លក្ខណះទ្រង់ទ្រាយធំតែម្ដង តាមតំបន់សំខាន់ៗ ដូចជាផ្លូវនៅក្នុងតំបន់រម្មណីដ្ឋាន វង់តូចវង់ធំ ផ្លូវ៦០ ផ្លូវព្រលានយន្តហោះ និយាយរួម ផ្លូវសំខាន់ៗ អាជ្ញាធរអប្សរា និងបើកយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ២០១៩តែម្ដង។ អាជ្ញាធរបានត្រៀបថវិកា ដើម្បីយកមកជួសជុលផ្លូវហ្នឹងហើយ ថវិកានោះគឺមូលនិធិអភិរក្សនិងអភិវឌ្ឍន៍តំបន់រម្មណីដ្ឋានអង្គរ។ ប៉ុន្តែបើសិនអាចជាមានការចាំបាច់ណាមួយនឹងមានការជួសជុលនៅឆ្នាំ២០១៨នេះ ករណីស្ថិតនៅលើករណីចាំបាច់បំផុត ដោយសារថវិកាមិនមានច្រើននោះទេ សំរាប់ការជួសជុល ក្នុងឆ្នាំ២០១៨នេះ។

លោកឡុង កុសល បន្ថែមថា ជាការសំណូមពរ សូមឲ្យមានការចូលរួមគ្រប់ មជ្ឍដ្ឋានពាក់ព័ន្ធ មិនត្រឹមតែប្រជាពលរដ្ឋ អាជីវករប្រកបមុខរបរដឹកជញ្ជូន ជាពិសេស អ្នកប្រកបមុខរបរដឹកជញ្ជូនថ្មខ្សាច់ ឃើញពួកគាត់ប្រើប្រាស់ផ្លូវគ្មានការទទួលខុសត្រូវ បានន័យថាពួកគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ពុំបានគិតសំរាប់បំរើសាធារណះ ប្រជាពលរដ្ឋទូទៅឲ្យបានល្អប្រសើរទេ។ ការជួលជុលនោះ គឺស្របតាមកំរិតគុណភាពប៉ុន្តែដឹកជញ្ជូនលើសខ្លាំងពេកទៅបើទោះបីជាផ្លូវល្អប៉ុណ្ណាក៍វាខូចដែរ។ដូចសូមឲ្យអ្នកដឹកជញ្ជូនធ្វើការដឹកតាមត្រឹមត្រូវលក្ខណះបច្ចេកទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,913 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,772 នាក់