ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ត្រូវបាន សហគមខ្មែរ នៅអ៊ឺរ៉ុប រង់ចាំទទួល យ៉ាងកក់ក្តៅ បំផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:33 ព្រឹក អ្នកអាន 1420

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) គឺមានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើនបានមករង់ចាំទទួលគារវៈស្វាគមន៍ សម្តេចប្រមុខដឹកនាំប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮកដ៏ជ្រាលជ្រៅបំផុត។ បងប្អូនប្រជាពលរដ្ឋបានជម្រាបសម្តេចថា ពួកគាត់មិនហត់នឿយឡើយទោះបីត្រូវធ្វើដំណើរមកពីតំបន់ឆ្ងាយៗ ប៉ុន្តែផ្ទុយទៅវិញគឺបងប្អូនសប្បាយរីករាយក្រៃលែងដែលបានមករង់ចាំទទួលសម្តេចតេជោ ហើយនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចដែលបានធ្វើអោយកម្ពុជាមានស្ថេរភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 82,903 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,801,432 នាក់