ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទះពលរដ្ឋ៥ខ្នង នៅស្រុកវ៉ារិន ខ្យល់កន្ត្រាក់បំផ្លាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:23 ព្រឹក អ្នកអាន 1627

ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋ៥ខ្នង ស្ថិតក្នុងស្រុកវ៉ារិន ត្រូវខ្យល់កន្ត្រាក់វាយ ប្រហារអោយខូចខាត លាកពីរសៀលថ្ងៃទី១៨ ខែតុលាម្សិលមិញ។
មន្ត្រីមូលដ្ឋានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅចំណុច(ត្រាំកង់) ស្តិតនៅក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ទោះបីមិនបង្កគ្រោះថ្នាក់ដល់មនុស្ស តែបណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងនោះ ខូចទាំងស្រុង២ខ្នង និងប៉ើងដំបូលចំនួន៣ខ្នង។

ផ្ទះដែលរងគ្រោះ រួមមាន
1.ផ្ទះទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រងគ្រោះដោយប៉ើងដំបូល ជារបស់ឈ្មោះ សួន សុផាត ភេទប្រុស និងប្រពន្ធឈ្មោះ ធូ សារី មុខរបរកសិករ ។
2. ផ្ទះទំហំ៤ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រងគ្រោះដោយប៉ើងដំបូល ជារបស់ឈ្មោះ ទួច ថៃ ភេទប្រុសអាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ធី សុភេទ អាយុ៣០ឆ្នាំ មុខរបរកសិករ ។
3.ផ្ទះទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង រងគ្រោះដោយប៉ើងដំបូល ជារបស់ឈ្មោះ សុខ ធារីអាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ាង ហារី អាយុ៣៥ឆ្នាំ មុខរបរកសិករ ។
4.ផ្ទះទំហំ៣ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រងគ្រោះដោយខូចខាតទាំងស្រុង ជារបស់ឈ្មោះ ថូ សៀមអាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ តៃ រិច អាយុ៥១ឆ្នាំ មុខរបរកសិករ ។
5. ផ្ទះទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រងគ្រោះដោយខូចខាតទាំងស្រុង ជារបស់ឈ្មោះ ពេ្រច ពុច អាយុ២៣ឆ្នាំ និងប្រពន្ធឈ្មោះ ចេង ស្រីនាង អាយុ២០ឆ្នាំ មុខរបរកសិករ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,427 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,248 នាក់