ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន៖ កម្ពុជា គ្មានបំណង តបត នឹងក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបី មានការ គំរាមដក EBA ក៍ដោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:01 ព្រឹក អ្នកអាន 1095

នៅថ្ងៃទី១៨ តុលា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍។
លោកបានជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - សហភាពអឺរ៉ុប មានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួនទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំថែមទៀតទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿនិងទុកចិត្តកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជារយៈពេលវែង។ លោកបានបញ្ជាក់លើ២ចំណុចសំខាន់ៗនៅកម្ពុជាគឺៈ
១)ដឹកនាំគណៈប្រតិភូធុរកិច្ចអ៊ឺរ៉ុបទៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរយៈពេលវែង
២)ជួយគាំពារលើផ្នែកសុវត្ថិភាពចរចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យា ABS ដែលជាបច្ចេកវិទ្យាដ៏ល្អរបស់ក្រុមហ៊ុន BOSHC សម្រាប់យានយន្តគ្រប់ប្រភេទ។
សម្តេច ហ៊ុន សែន បានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការល្អរវាងក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុបនិងកម្ពុជាមកទល់ពេលនេះ។ សម្តេចតេជោរីករាយស្វាគមន៍ចំពោះគម្រោងទៅទស្សនៈកិច្ចនៅកម្ពុជា រួមទាំងគម្រោងជួយទប់ស្កាត់គ្រោះថ្នាក់ចរណ៍ផងដែរ។
សម្តេចតេជោ បានស្នើអោយពិភាក្សាលំអិតបន្ថែមជាមួយក្រសួងសាធារណៈការរបស់កម្ពុជាលើផ្នែកសុវត្ថិភាពនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) ក្នុងឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេច ហ៊ុន សែន បានបន្តថាការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប ជាមួយកម្ពុជា គឺមិន មែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺយើងពិភាក្សាគ្នាផងដែរទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្តេចតេជោ បានជម្រាបផងដែរថាកន្លងមកមានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប បានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ារ ក្នុងការដកចេញនូវ “ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (Everything But Arms- EBA) ដោយសំអាងលើហេតុផលមួយចំនួន។ កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគំរាមដក EBA ក៍ដោយ។
សម្តេចតេជោ បានបញ្ជាក់ថាកន្លងមក EU ក៏បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះចង់ឃើញកម្ពុជារីកចម្រើន។ ប៉ុន្តែប្រសិនជា EU សំរេចដកចេញ EBA គឺហាក់បីដូចជា EU បោះ បង់ចោលនូវអ្វីៗដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា។ ដូច្នេះសូមអោយ សហភាពអ៊ឺរ៉ុបមិនសម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអ៊ឺរ៉ុបផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,016 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,793 នាក់