ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបពិភាក្សា ការងារ ជាទ្វេភាគី ជាមួយ អនុប្រធាន គណៈកម្មការ អឺរ៉ុប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:12 ព្រឹក អ្នកអាន 1113

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ដែលជំនួបនេះបានធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។
ក្នុងជំនួបនោះ លោកជំទាវ ហ្វែដឺរីកា បានធ្វើការផ្លាស់ប្តូរមតិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សម្តេចតេជោបានគត់សំគាល់នូវការពេញចិត្តអំពីវឌ្ឃនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប សម្រេចបានក្នុងរយ:ពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះក៏ពិតមែន។
ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណ:កម្មការសហភាពអឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,918 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,715 នាក់