ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទុះអាវុធ២គ្រាប់ នៅក្រុងសៀមរាប ប៉ូលិសចាប់ខ្លួន៩នាក់ ដកហូតកាំភ្លើង នឹងគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 04:49 ល្ងាច អ្នកអាន 109574

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងសៀមរាប រួមជាមួយកម្លាំងនគរបាលការិយល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងការកំលាំងនគរបាលការពារនិងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចាប់ខ្លួនករណី ប្រើប្រាស់អាវុធដោយខុសច្បាប់និងករណីជួញដូរចែកចាយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរង នគរបាល ខេត្តសៀមរាប បានប្រាប់អង្គភាព សៀមរាបប៉ុស្ដិ៍ ថា៖ ជនសង្ស័យត្រូវបានចាប់ខ្លួន វេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែ ខែតុលាឆ្នាំ២០១៨។
-ជនសង្ស័យចំនួន ៩ នាក់ស្រី ០១ នាក់
=ទី១ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប
= ទី២'ឈ្មោះហ៉ីង សុខផាន់ណា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិលក្រុងសៀមរាប
= ទី៣/ឈ្មោះបេ គឹមសុង ភេទប្រុសអាយុ១៨ ឆ្នាំស្នាក់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
=ទី៤/ឈ្មោះ វណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ
ស្នាក់នៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គុំក្រុងសៀមរាប
=ទី៥/ ឈ្មោះម៉ាន់ គឹមរី ភេទប្រុសភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
=ទី៦/ ឈ្មោះខា ប៉ក់ ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិតាគង់សង្កាត់សំបួរក្រុងសៀមរាប
=ទី៧/ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គុំក្រុងសៀមរាប
=ទី៨/ឈ្មោះ ស្រី ណារី ភេទស្រី អាយុ ២១ឆ្នាំស្នាក់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
=ទី៩/ឈ្មោះ ព្រហ្ម គីរីតនះសម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប

-ពិនិត្យនិងធ្វើតេស្ត មានសារធាតុញៀនក្នុងខ្លួុនចំនួន៧នាក់ស្រី ០ នាក់
+វត្ថុតាងដកហូត
- រថយន្តម៉ាកកាមរីបាឡែនចំនួន០១គ្រឿង
- ម៉ូតូចំនួន០៣គ្រឿង
- កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់
- ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច
-ដាវ/កាំបិត/បំពង់ទិប ធ្វើដែកជាច្រើនដើម
-ទូរស័ព្ទចំនួន ១១ គ្រឿង

ដោយឡែកក្នុងចំណោមជនសង្ស័យខាងលើមានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ ទៅ ម៉ោង១១យប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៨ ធ្លាប់បានធ្វើសកម្មភាព យកកាំភ្លើងខាងលើបាញ់ឡើងលើចំនួន ២ គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះត្រា (មិនស្គាល់ត្រកូល) ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យសង្កាត់ស្វាយដង្គំ និងមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន០៣ដីកា ផងដែរ។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្ថែមថាជនសង្ស័យទាំងនេះ ជាក្រុមជួញដូរ គ្រឿងញៀន យ៉ាងសកម្មនៅក្រុងសៀមរាប ដោយកន្លងទៅអាចជាក្រុមបង្ករបញ្ហាជាច្រើននៅក្រុងសៀមរាបទៀតផង។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្ថែមទៀតថា ការបង្ក្រាបបានជោគជ័យនេះ គឺបានសហការល្អ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប។

បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ នៅខេត្ត ក្រុងសៀមរាប គឺកម្លាំងនគរបាល មិនដែលងើយកន្តើយ នោះឡើយពោលគឺយកចិត្តទុកដាក់ទប់ស្កាត់ជាប្រចាំ។ជុំវិញការបង្ក្រាបបានជោគជ័យនេះ ប្រជាពលរដ្ឋ កោតសរសើរកម្លាំងនគរបាល ខេត្តសៀមរាប ដែលបានទប់ស្កាត់ទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ល្អ សំរាប់តំបន់ទីក្រុងអង្គរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,969 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,766 នាក់