ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋ ជាច្រើន មកទទួល សម្ដេច ហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:40 ព្រឹក អ្នកអាន 923

នៅលើទឹកដីប្រទេស បែលហ្ស៊ិក គឺក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី 12 ឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្តាប្រទេសផ្សេងគឺបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋជាច្រើននៅក្នុងទ្វីបអ៉ឺរ៉ុបរួមមានដូចជា អាល្លឺម៉ង់ ស្វីស អង់គ្លេស បារាំង ជាដើម។ល។
សកម្មភាពទាំងនេះបានបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅក្រៅប្រទេសបានគាំទ្របង្ហាញ ការគោរព ស្រឡាញ់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ហើយតាមរយៈការអញ្ជើញចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុបនៅពេលនេះ គឺបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,950 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,727 នាក់