ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន កម្ពុជា បានលុបបំបាត់ មន្ត្រីខ្មោច ស្ទើរទាំងស្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:30 ព្រឹក អ្នកអាន 975

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចប្បន្នកម្ពុជាបានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារនោះទេ តែក៏បានជួយកាត់បន្ថយអំពើពុករលួយផងដែរ ជាពិសេសកម្ពុជាបានលុបបំបាត់មន្ត្រីខ្មោចបានស្ទើរទាំងស្រុង បន្ទាប់ពីប្រើប្រព័ន្ធបើកប្រាក់ខែតាមធនាគារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បងប្អូនខ្មែរនៅក្រៅស្រុក ដែលបានចូលរួមដំណើរការប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួន។
ថ្លែងបែបនេះ នាពេល អញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបរទេសប្រមាណជាង១ពាន់នាក់ នៅរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក មកពីប្រទេសហុងគ្រី បារាំង អាល្លឺម៉ង់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,178 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,999 នាក់