ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន កម្ពុជា នៅមានលទ្ធភាព ខ្ពស់ ក្នុងការខ្ចី ថវិកា ពីបរទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 1092

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុបគង់តែបាត់បង់នៅពេលក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែសម្តេចបានធ្វើការមួយជំហ៊ានជាមួយជប៉ុន ចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តផ្តល់អត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំ ហើយលទ្ធភាពសងរយៈពេល ៤០ឆ្នាំ។ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីថវិកាពីបរទេស ប៉ុន្តែកម្ពុជាកំណត់អត្រាកម្ចីបរទេសត្រឹម ២៣ភាគរយប៉ុណ្ណោះ ធៀបជាមួយចំណូលសេដ្ឋកិច្ចជាតិ ពោលកម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួនលើបញ្ហាផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើបំណុលបរទេសនោះទេ។ មកដល់ពេលនេះមានរយៈពេល ៣១ឆ្នាំ ដែលសម្តេចបានកំណត់វិស័យអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមមានទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស។ ប៉ុន្តែបច្ចុប្បន្នការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពចម្បងបំផុត។

សម្តេចបានមានប្រសាសន៍ទៅកាន់ពលរដ្ឋខ្មែរថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០, នៅឆ្នាំ២០២២ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូអាស៊ាន, នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំបោះឆ្នោតម្តងទៀត សម្តេចសង្ឃឹមថានឹងឈ្នះឆ្នោតបន្តទៀត ពេលនោះសម្តេចនឹងរៀបចំកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបានឲ្យនូវស្ថេរភាពនយោបាយ និងសន្តិភាព ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧.២ភាគរយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ពាក់ព័ន្ធការអនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ បញ្ហានេះ ត្រូវបានគេយកធ្វើជាសង្រ្គាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាល ។

ថ្លែងបែបនេះ នាពេល អញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបរទេសប្រមាណជាង១ពាន់នាក់ នៅរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក មកពីប្រទេសហុងគ្រី បារាំង អាល្លឺម៉ង់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,974 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,751 នាក់