ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ទទួលទាន អាហារជាមួយ ប្រធានរដ្ឋ សភាតួកគី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 02:00 ល្ងាច អ្នកអាន 1069

បន្ទាប់ពីការអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binali Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំដោយឯកឧត្តមប្រធានរដ្ឋសភាតីតួកគី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ដែរថា តួកគី និងកម្ពុជា ជាប្រទេសដែល មានអរិយធម៌យូរណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់(Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។
បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើបតែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំងពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 83,533 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,802,062 នាក់