ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ចូលរួមពិធី លៀងសាយភោជន៍ ជាមួយ អភិបាល ក្រុងអីស្តានប៊ុល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 12:16 ល្ងាច អ្នកអាន 876

នៅរាត្រីថ្ងៃទី២១ ខែតុលា ដដែលនេះ បន្ទាប់ពីបានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងដោយឯកឧត្តម អភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយស នោះដែរ ឯកឧត្តមអភិបាលក្រុង អ៉ីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើសយកទីក្រុងអ៉ីស្តានប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ សាធារណរដ្ឋតួកគី។ ឯកឧត្តមអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជនតួកគីក្នុងទីក្រុងអ៉ីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូងនិងមិនធ្លាប់មានសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជាដែលបានអញ្ជើញមកដល់សាធារណរដ្ឋតួកគីក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,308 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,704,105 នាក់