ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ធ្វើអត្តឃាត នៅក្រុងសៀមរាប យកថង់ផ្លាស្ទិក ច្រកក្បាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 03:23 ល្ងាច អ្នកអាន 34451

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយយកថង់ផ្លាស្ទិក ពណ៌ច្រកក្បាល។
ហេតុការណ៍បានកើតឡើងនៅ-វេលាម៉ោង១០និង៣០នាទីថ្ងៃទី២២ខែតុលាឆ្នាំ២០១៨
ស្ថិតនៅក្រុមទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
យោងតាមសមត្ថកិច្ច បានទទួលព័ត៌មានពីម្ចាស់ផ្ទះជួលថាមាន ជនបរទេសដេកស្លាប់ក្នុងបន្ទប់ជួល។ ជនរងគ្រោះមាន ឈ្មោះ Bhatti Kasar mahboob ភេទប្រុស ឆ្នាំកើត 10 12 1969 ជនជាតិ ប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ CK3174162 មុខរបរ(គ្មាន)។
តាមការសន្និដ្ឋាន របស់នគរបាលបច្ចេកទេសកោសល្យវិច័្ឆយនិងលោកគ្រូពេទ្យអមសាលាដំបូងបានអោយដឹងថា សាកសពបានស្លាប់រយៈពេល៣ថ្ងៃមកហើយ ដោយសារការធ្វើ អត្តឃាត ដោយខ្លួនឯងគឺយកថង់ផ្លាស្ទិក ពណ៌សរច្រកក្បាលរួចយកខ្សែស្បែកជើងចងរុំព័ទ្ធពីលើបណ្តាលអោយថប់ដង្ហើម។ ជនរងគ្រោះមានសរសេរសំបុត្រ២សន្លឹកជាភាសាអង់គ្លេសទុកនៅក្នុងបន្ទប់។
បច្ចុប្បន្ន សាកសពត្រូវបានតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរង់ចាំឯកសារពីស្ថានទូតនិងរងចាំក្រុមគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 83,713 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,802,242 នាក់