ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះ សម្តេច ហ៊ុន សែន ទៅដល់ ប្រទេសស្វីស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 06:15 ល្ងាច អ្នកអាន 1318

បន្ទាប់ពីបានបញ្ចប់នូវដំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ច ការងារជាប្រវត្តិសាស្រ្ត នៅទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ប្រកបដដោយលទ្ធផលដ៏ត្រចះត្រចង់រយៈពេល២ថ្ងៃ រួចមក នៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើ ដំណើរចាកចេញពីទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ក្នុងដំណើរនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅអាកាសយានអន្តជាតិអាតាទួក ទីក្រុងអ៉ីស្តានប៊ុល វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមានឯកឧត្តមអភិបាលក្រុងអ៉ីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃក្រសួងការបរទេសតួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគីជាច្រើនរូប។

យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាម៉ោង១០និង១០នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង១៥និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ តំណាងអង្គការសហប្រជាជាតិ ប្រចាំហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរាជទូតអចិន្រៃ្តយ៍របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំហ្សឺណែវ ប្រទេសស្វីស ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់របស់អង្គការ សហប្រជាជាតិ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំហ្សឺណែវប្រទេសស្វីស ជាច្រើនរូប។

សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់អាស្រ័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយក្នុងទីក្រុងហ្សឺណែវ និងតំបន់មួយចំនួនទៀត ក្នុងប្រទេសស្វីស ក៏ដូចជានៅតំបន់អឺរ៉ុបទាំងមូល ដែលបានបង្ហាញពីការគោរពស្រឡាញ់យ៉ាងអស់ពីដួងចិត្ត និងការដឹងគុណពិតៗជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៏ដឹកនាំ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ក្នុងការរំដោះប្រទេសជាតិ ប្រជាជនកម្ពុជា និងការពុះពារនូវ រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញលេញ ពិសេសដឹកនាំស្តារនិងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពី ទីក្រុង រហូតដល់បទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 83,443 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,801,972 នាក់