ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ស្នើអង្គការ កម្មសិទ្ធិ បញ្ញាអន្តរជាតិ ជួយដល់កម្ពុជា បានចូល រួមក្នុងក្របខណ្ឌ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 723

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាថ្វីត្បិតនាពេលកន្លងមកការងារជាច្រើនមានការរីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ដែលត្រូវតែបន្តដោះស្រាយ តាមរយៈនេះសម្តេចបានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជាបានចូល រួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ។
សម្តេចតេជោបន្ថែមថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឲ្យកាន់តែស៊ីជំរៅថែមទៀត ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដល់កម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចបានស្នើ ឲ្យអង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឲ្យផ្លាកយីហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។
មានប្រសាសន៍បែបនេះនាពេល បានទទួលជួបពិភាក្សាការជាមួយលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ។
សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញ។ អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជាដើម្បីឲ្យកម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទះដែលខ្លួនមាន។
លោកហ្រ្វានស៊ីស ហ្គារី មានប្រសាសន៍ថា អង្គការរបស់លោក ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជាហើយអ្វីដែលយើងឃើញជាក់ស្តែងគឺយើងពិតជាមានការសប្បាយ
រីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្មសិទ្ធបញ្ញាថ្នាក់ជាតិ ដែលបានអនុម័តកាលពីឆ្នាំ២០១៦កន្លងទៅ។
លោកបន្ថែមថា កម្ពុជាមានសក្តានុពលជាច្រើន ពិសេសនៅពេលនេះម៉ាក យីហោជាច្រើនបានក្លាយនិម្មិតរូបរបស់កម្ពុជា បង្ហាញលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា អង្គការ របស់លោកនឹងបន្តជួយកម្ពុជាឲ្យកាន់តែឈានឡើងកាន់តែខ្ពស់ថែមទៀត ពិសេសប្តេជ្ញាចិត្ត គាំទ្រ នូវការលើកឡើងរបស់សម្តេច ក្នុងការជំរុញលើកកម្ពស់ពីកម្មសិទ្ធបញ្ញានោះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,780 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,577 នាក់