ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កម្ពុជាកំពុងតែ ធ្វើគ្រប់វិធី ជំរុញដំណើរការ សហគ្រាសធុនតូច និងមធ្យមកាន់តែរីកចម្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:10 ព្រឹក អ្នកអាន 706

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើគ្រប់វិធីក្នុងការជំរុញដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាងមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារនិងប្រភពទុនជាដើម។
សម្តេច ហ៊ុន សែន បន្ថែមថា កន្លងមកសម្តេចបានចូលរួមដល់ការ
លើកកម្ពស់ដល់ សហគ្រាសធុនតូច និងមធ្យមនេះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងណាជំរុញកំណើន ក្នុងវិស័យនោះកាន់តែរឹងមាំ។
ក្នុងជំនួបជួបពិភាក្សាការងារ ជាមួយលោកជំទាវ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ នេះគឺនៅថ្ងៃដដែលនេះ បន្ទាប់ពីបានអញ្ជើញជួប ជាមួយអគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោករួចមក។
នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកជំទាវ បន្ទាប់ពីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកជំទាវ អារ៉ាឆា បាមានប្រសាសន៍ថា កន្លងមកលោកជំទាវធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។
លោកជំទាវបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។
លោកជំទាវបានមានប្រសាសន៍ថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុច៖
ទី១) ត្រូវធ្វើយ៉ាងណាឲ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
ទី២) គុណភាពនៃផលិតផលដើម្បីនាំចេញ
ទី៣) ការទទួលបាននូវប្រភពទុន និងឥណទាន ទី៤) ទាក់ទិនទីផ្សារដែលត្រូវឲ្យមានទីផ្សារពិតប្រាកដ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។ លោកជំទាវបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកជំទាវនឹងអញ្ជើញ SME របស់កម្ពុជាទៅចូលរួមតាំងពីព័រណ៌នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរលោកជំទាវនឹងធ្វើអង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជា ថាតើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,172 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,949 នាក់