ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ្រឿងញៀន នៅខេត្តសៀមរាប បង្ក្រាបមិនចេះអស់?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 08:30 ល្ងាច អ្នកអាន 8280

ខេត្តសៀមរាប៖ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅខេត្តសៀមរាប នៅតែបន្តរកើតមានឥតឈប់ឈរ ជាពិសេសនៅក្នុងក្រុងសៀមរាបតែម្ដង។ ជារើយៗសមត្ថកិច្ច បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ដែរ តែហាក់បីជាមិនថមថយនោះឡើយ។
ជាក់ស្ដែងនៅថ្ងៃច័ន្ទ១៣កើតខែអស្សុជឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៨ម្សិលមិញកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀននៅចំណុចលំនៅដ្ឋានភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖
-០១.ឈ្មោះ ចាន់ វាសនាភេទប្រុស ឆ្នាំកំណើត ១៩៨១មុខរបរគ្មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)០២.ឈ្មោះ ឈឹម មករាភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរគ្មាន ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ខេត្តសៀមរាប (សមគំនិតជួញដូរ) (មានសារធាតុ ញៀនក្នុងខ្លួន) -០៣.ឈ្មោះ ឈឹម រតនាភេទប្រុស ឆ្នាំកំណើត១៩៩០មុខរបរគ្មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងខេត្តសៀមរាប (សមគំនិតជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៤កញ្ចប់ស្មើនឹងទំងន់៣,៤ក្រាម (ទំងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទូរស័ព្ទដៃចំនួន៤គ្រឿង។បញ្ចូនទៅសាលាដំបូងថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,050 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,847 នាក់