ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពលរដ្ឋ ជួប សម្ដេច ហ៊ុន សែន នៅប្រទេសស្វីស បានសៀវភៅ ពីរក្បាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:00 ព្រឹក អ្នកអាន 1031

ប្រជាពលរដ្ឋខ្មែរ និងសិស្ស និស្សិត មកពីបណ្ដាប្រទេស ក្នុងសហគមន៍អ៉ឺរ៉ុប បានទទួលនូវសៀវភៅចំនួនពីរក្បាល គឺសៀវភៅបណ្ឌិត អ៊ូ ចុង និងសៀវភៅភិរម្យអ៊ូ(ក្រមង៉ុយ) ក្នុងឱកាសដែលបានជួប សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល នៅរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បងប្អូនខ្មែរនៅក្រៅស្រុកដែលបានចូលរួមដំណើរការប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។
ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវមានន័យថាជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តររក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួន។
មុននឹងបញ្ចប់ពិធីសំណេះសំណាលសម្ដេចតេជោនាយករដ្ឋមន្រ្តីបានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅបណ្តាប្រទេសប៉ែកអឺរ៉ុបទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបរបរទទួលទានមានបានគ្រប់ៗគ្នាផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 84,682 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,803,211 នាក់