ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទះមួយខ្នង នៅក្រុងសៀមរាប អគ្គិភ័យ លេបត្របាក់ ទាំងស្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:20 ព្រឹក អ្នកអាន 6664

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងថាផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអគ្គិភ័យ ឆាបឆេះ ទាំងស្រុង ខណះម្ចាស់ផ្ទះមិនបាននៅចាក់សោរចោល។ ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨នេះ នៅភូមិស្ពានជ្រាវ ម្តុំផ្លូវចូលសាលាបឋមសិក្សាអាមីល្យូ ត្រើយខាងកើតស្ទឹង។
បើតាមមន្ត្រីអាជ្ញាធរបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ផាន់ លាំ ភេទស្រី អាយុ៨០ឆ្នាំ មានសមាជិកគ្រួសារចំនួន៣នាក់។ មន្ត្រីដដែលរូបនោះថាថ្វីត្បិត មានការជួយអន្តរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យខេត្ត(ឡានទឹក)និងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងអ្នកជិតខាងយ៉ាងសស្រាក់សស្រាំយ៉ាងណាក្ដី ប៉ុន្តែមិនអាចសង្គ្រោះបានទេ ផ្ទះដែលសង់អំពីឈើប្រក់សង្កសី កឥដ្ឋក្រោមទំហំ7m x 9m ត្រូវបានឆេះខ្ទេចទាំងស្រុង។ករណីនេះអធិការនគរបាល ក្រុងសៀមរាប លោកវរសេនីយ៍ឯក ទេព ចាន់ណា ថាមិនទាន់ដឹងមូលហេតុនេះនៅឡើយ ប្រាប់នៅមុននេះបន្តិច៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 153,772 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,683,878 នាក់