ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្មសម្លាប់ មេការសំណង់ ចាប់ខ្លួន៣នាក់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 7889

ភ្នំពេញ៖ជនដៃដល់ចំនួន៣នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាបចាប់ខ្លួននៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៨មុននេះពីរថ្ងៃ ប្រគល់ឲ្យទៅ នគរបាលខេត្តព្រះសីហនុ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ទាំង៣នាក់ ១.ឈ្មោះភោគ សុផាត ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានស្រុកកំណើត នៅភូមិព្រីង ឃុំជីក្រែ ស្រុកជីក្រែង ខេត្តសៀមរាប។ ២.ឈ្មោះអុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង ។ ៣.ឈ្មោះឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើត នៅភូមិស្តៅ ឃុំអណ្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពេលកើតហេតុ បានជួលរថយន្តតាក់ស៊ី ជិះគេចខ្លួន ទៅកាន់ខេត្តសៀមរាប និងមានបំណងឆ្លងដែនទៅកាន់ប្រទេសថៃ។
ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្រោយសាលាវិទ្យាល័យហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
បើតាមមន្ត្រីអាជ្ញាធរបានបញ្ជាក់ថាហេតុការណ៍នេះ ផ្តើមចេញពីទំនាស់រឿងលុយកាក់ ដែលមេការសំណង់ ជាជនរងគ្រោះ បើកប្រាក់ឲ្យកម្មករមិនបានគ្រប់គ្នា នៅខ្វះ២នាក់។
គួបញ្ជាក់ថាអំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅស្ថិតក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្នំប៉ះប៉ើកក្រោយសាលាវិទ្យាល័យមិត្តភាព) ជនរងគ្រោះស្លាប់ ក្រោយពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,154 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,931 នាក់