ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ប្រកាស អំពីលទ្ឋផល ជោគជ័យ ក្នុងដំណើរ បេសកម្ម នៅក្រៅ ប្រទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:10 ព្រឹក អ្នកអាន 804

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីលទ្ឋផលជោគជ័យនៅក្នុងដំណើរបេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ ដែលសម្តេចតេជោបានសម្រេចនូវកិច្ចការងារសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលសម្តេចតេជោបានថ្លែងសារសំខាន់ៗទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) ខាងមុខនេះ។
ការប្រកាសនេះនៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅពេលបន្តអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រោងចក្រចំនួន៤ ដែលបានអនុញ្ញាត្តិឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល នៅព្រឹកនេះគឺមកពីខេត្តកណ្ដាល ចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 84,118 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,802,647 នាក់