ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន៖ ឆ្នាំ២០១៩ ប្រាក់ខែកម្មករ នឹងតម្លើងដល់ $១៨២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 10:30 ព្រឹក អ្នកអាន 836

 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩ ខាងមុខនេះតទៅ ប្រាក់ខែអប្បបរិមារបស់កម្មករគឺត្រូវបានតម្លើងពី ១៧០ ដុល្លារ ទៅដល់ ១៨២ដុល្លារ ដែលជាការអនុវត្តតាមការសន្យា។ សម្តេចតេជោ បានបញ្ជាក់ថាតាមរយៈការពិភាក្សាភាគីម្ចាស់រោងចក្រហ៊ានឲ្យត្រឹមតែ ១៧៧ ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ តែរាជរដ្ឋាភិបាលត្រូវចំណាយ ៥ដុល្លារបន្ថែមទៀតជូនកម្មករ។ ចំពោះតំលៃអគ្គិសនី ក៏ត្រូវបានបញ្ចុះឲ្យមកទាបផងដែរ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់ម្ចាស់រោងចក្រ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន៣ថ្ងៃ គឺនៅថ្ងៃទី២៩,៣០,៣១ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ការប្រកាសនេះនៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅពេលបន្តអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រោងចក្រចំនួន៤ ដែលបានអនុញ្ញាត្តិឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល នៅព្រឹកនេះគឺមកពីខេត្តកណ្ដាល ចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,886 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,559 នាក់