ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ឧបត្ថម្ភ ថវិកាដល់ ស្រ្តីមាន ផ្ទៃពោះ២៩៧នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 666

នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល រួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយស្រ្តីមានផ្ទៃពោះ ២៩៧ នាក់ ដើម្បីទុកសម្រាប់ដោះស្រាយពេលសំរាលកូនដ៏ខ្លីខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ចំពោះការតម្លើងប្រាក់ខែគឺនៅឆ្នាំ ២០១៩ ខាងមុខ នឹងតម្លើងដល់ ១៨២ដុល្លារ ហើយនឹងបើក២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។
សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,010 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,787 នាក់