ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា សម្ដេច ហ៊ុន សែន ស្នើដល់ប្រព័ន្ធ ផ្សព្វផ្សាយ គួរយក សមិទ្ធផល មកចាក់ផ្សាយ ឲ្យបានច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:20 ព្រឹក អ្នកអាន 307

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងទទួចដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់នៅកម្ពុជា គួរយកសមិទ្ធផលទាំងឡាយរបស់ រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍មកចាក់ផ្សាយឲ្យបានច្រើន កុំចាក់ផ្សាយតែរឿងអសន្តិសុខ និងរឿងហិង្សាក្នុងសង្គម ដូចជា ករណីចងក ចាប់រំលោភ និងកាប់សម្លាប់ជាដើម។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងទទូចបែបនេះ ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារ ដែលមកពីចំនួន៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «ទូរទស្សន៍ស្រុកយើង អត់មានចុះផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលយើង បានខិតខំប្រឹងប្រែងកសាង អភិវឌ្ឍន៍ជាច្រើន មកចាក់ផ្សាយទេ គឺឃើញតែបញ្ចាំងករណីកាប់សម្លាប់ ចងក គ្រោះថ្នាក់ចរាចរណ៍ រំលោភ កាប់សម្លាប់តែម្ដង គឺថាឲ្យតែភ្លឺឡើង ឃើញតែខ្មោចងាប់ រំលោភ កាប់សម្លាប់»។

សម្ដេចប្រធាន បានថ្លែងបញ្ជាក់ទៀតថា «ដូចនេះ ខ្ញុំសូមវេទិកានេះ អំពាវនាវដល់គ្រប់ទូរទស្សន៍ទាំងអស់ ចាក់បញ្ចាំងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើទូទាំងប្រទេស មកចាញ់ផ្សាយផង កុំខំយកតែអារឿងអាក្រក់ៗមកបញ្ចំងពេក។ បើចង់ចាក់ផ្សាយរឿងអាក្រក់ៗ ចាំចាក់តិចៗបានហើយ។ សម្រាប់បណ្ដាញសង្គម Facebook ខ្លះវិញ ឲ្យតែរំលោភសម្លាប់ ចងក និងរឿងអាក្រក់ គឺដឹងតែឡាយផ្សាយផ្ទាល់តែម្ដង ហើយបើ Facebook មួយចំនួនទៀត គឺពូកែអារឿងចាក់ថែមតែម្ដង បើមានករណីជម្លោះគ្នានោះ» ។

សម្រាប់ការសែតវិញ យកតែរូបអាក្រក់ៗ រំលោភ កាប់ សម្លាប់ និងរឿងមិនល្អ គ្មានយុត្ដិធម៌ មកដាក់លើផ្ទាំងធំៗខាងមុខតែម្ដង បើអាចធ្វើបាន សូមជួយផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានកសាង និងអភិវឌ្ឍន៍ប្រជាជាតិជាច្រើនកន្លងមកនេះ មកចាក់ផ្សាយ និងបង្ហាញដល់មជ្ឈដ្ឋានជាតិ-អន្ដរជាតិបានឃើញផង។ នេះជាការថ្លែងអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,912 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,740 នាក់