ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់បុរសម្នាក់ នៅខេត្តសៀមរាប ករណីហិង្សា ដោយចេតនា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:50 ព្រឹក អ្នកអាន 3089

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តសៀមរាប ចាប់ខ្លួននៅពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប ករណីហិង្សាដោយចេតនា។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៣ខែវិច្ឆិកា នេះថា កម្លាំងនគរបាលស្រុកពួក និងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានអនុវត្តដីកាចាប់ខ្លួនលេខ៩០"ច"/១៨ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់លោក សំ ប៊ុនពៅ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តសៀមរាប លើពិរុទ្ធជនឈ្មោះ ចំរើន រាត្រី ហៅគុជ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិល្វា ឃុំល្វា ស្រុកពួក មុខរបរមិនប្រាកដ។លោកថា ការចាប់ខ្លួននេះពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិរកា ឃុំល្វា ស្រុកពួក កាលពីថ្ងៃទី២៧/៣/ ២០១៧ ជម្លោះក្នុងវង់រាំធុងបាស់។
ពិរុទ្ធជនខាងលើបញ្ជូនមកកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,857 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,570,685 នាក់