ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បក្សខ្មែរក្រោក ស្នើរដ្ឋាភិបាល បញ្ចប់តួនាទី ចៅហ្វាយ ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 10771

ភ្នំពេញ៖លោក សុខវណ្ណ វឌ្ឍនាសាប៊ុន ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើរាជរដ្ឋាភិបាល កម្ពុជា បញ្ចប់តួនាទី លោកឃឹម ប៊ុនសុង ពីអភិបាល ខេត្តសៀមរាប។
ការស្នើបែបនេះ ក្រោយពេល ប្រធានគណបក្សខ្មែរក្រោក រូបនេះ បានរកឃើញ ភាពមិនប្រក្រតី មួយចំនួនជុំវិញវិវាទដីធ្លី រវាងប្រជាពលរដ្ឋនិងឧកញ៉ាង៉ោ ស្រ៊ុន នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នេះបើយោងតាម ទំព័រអាខោនហ្វេប៊ុក William Guang របស់លោក សុខវណ្ណ វឌ្ឍនាសាប៊ុនប្រធានគណបក្សខ្មែរក្រោក។
ប្រធានគណបក្សខ្មែរក្រោក រូបនេះបានលើកឡើងថា នៅក្នុងកិច្ចប្រជុំ ដោយបានលើកយករបាយការណ៍ ស្ដីពីបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារ និងការរំលោភយកផ្លូវបុរាណប៉ះពាល់ពលរដ្ឋចំនួន១៨០គ្រួសារ ដែលបានប្រព្រឹត្តយ៉ាងកម្រោលពីភាគីឧកញ៉ា ង៉ោ ស្រ៊ុន ដែលក្នុងនោះចៅហ្វាយខេត្តសៀមរាប មិនព្រមអនុវត្តន៍ដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ទោះមានកិច្ចអន្តរាគមន៍យ៉ាងច្រើនកន្លងមក។
បញ្ហានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ បានស្នើដល់រដ្ឋាភិបាល និងសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេច នាយករដ្ឋមន្ត្រី ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋ និងស្នើសុំបញ្ចប់តួនាទីតំណែងរបស់លោក ឃឹម ប៊ុនសុង ពីអភិបាលខេត្តសៀមរាប។

 
គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ «គ.ខ.ក» និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងចូលមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃ១៥ តុលា ឆ្នាំ ២០១៨ លើករណីឧកញ៉ា ង៉ោ ស្រ៊ុន រំលោភយកដីរបស់ពួកគាត់។ រឿងរ៉ាវនេះ កើតទ្បើងតាំងពីឆ្នាំ២០១៦ ហើយអាជ្ញាធរខេត្តសៀមរាប ពុំមានចំណាត់ការទោះបី មានលិខិតរដ្ឋបាលគ្រប់ស្ថាប័នជាន់ខ្ពស់បញ្ជាអោយអាជ្ញាធរខេត្ត លោក ឃឹម ប៊ុនសុង ដោះស្រាយយ៉ាងណាក្ដី ក៏ដោះស្រាយមិនចេញ៕SR


 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,128 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,956 នាក់