ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចោរ៣នាក់ ឆក់កាបូបភ្ញៀវ នៅក្រុងសៀមរាប ត្រូវបានឃាត់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:50 ព្រឹក អ្នកអាន 19273

ខេត្តសៀមរាប៖មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់បានត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួន ករណីឆក់កាបូបភ្ញៀវ។
លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យអង្គភាព សៀមរាបប៉ុស្ដិ៍ ដឹងនៅព្រឹកថ្ងៃ៤វិច្ឆិកានេះថាជនសង្ស័យ ទី១.ឈ្មោះ មឿន ប៉ាលីណាឃីម ភេទប្រុស អាយុ១៨ឆ្នាំ។ទី២.ឈ្មោះ លន់ វលិស ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ទី៣.ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យបន្ថែមថាកាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១៧និង ១៥នាទី មានភ្ញៀវជនជាតិអាល្លឺម៉ង់ម្នាក់ភេទស្រី ជិះកង់មកដល់ចំណុចផ្លូវឧកញ៉ាអ៊ុំឆាយ មុខរូបសំណាកគ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ។ ខណះនោះមានជនសង្ស័យចំនួនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Hinda Beat ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចលូកឆក់កាបូបស្ពាយពណ៌ក្រហមលាយខ្មៅ ដែលភ្ញៀវទុកនៅកន្រ្ទកកង់ ហើយជិះគេចខ្លួនបាត់។ នៅថ្ងៃខែឆ្នាំ ដដែល កម្លាំងការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការតាមបង្ក្រាបចាប់បានជនសង្ស័យទាំងបីនាក់ នៅចំណុចរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។
លោកញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពប្រព្រឹត្តដូចអង្គហេតុខាងលើប្រាកដមែន។ជនសង្ស័យបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣ខែវិច្ឆិកានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,930 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,758 នាក់