ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ឱសថក្លែងក្លាយ គឺជាឃាតករ លាក់មុខ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:50 ព្រឹក អ្នកអាន 164

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា ឱសថក្លែងក្លាយគឺជាឃាតករលាក់មុខមួយ ដែលប្រជាពលរដ្ឋ មួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។ប្រទេសកំពុងអភិវឌ្ឍទាំងអស់តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់។
សម្តេច ហ៊ុន សែន បញ្ជាក់ថា សុំឲ្យប្រទេសធំៗខ្លះអាចជួយគាំទ្រឲ្យដំណើរការក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះកាន់តែមានប្រសិទ្ធិភាពតទៅមុខទៀតផងដែរ។
ការលើកឡើងបែបនេះ នាពេលជួបពីភាក្សាការងារ ជាមួយប្រធាន ក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ លោកស្យង់ ដេវិត ឡឺវិត (Jean David Levitte)។នៅវិមានសន្តិភាព រសៀលថ្ងៃអាទិត្យ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។
ក្នុងជំនួបនេះ ក្នុងឱកាសលោក Jean David Levitte ត្រូវបានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនៅ សណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃច័ន្ទនេះ។ ហើយវាជាកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ។
ជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយលោក Jean David Levitte សារជាថ្មីទៀតបន្ទាប់ពីជំនួបកាលពីពេលមុនកាលពីអំឡុងខែតុលា ឆ្នាំ២០១១ ដែលពេលនោះដែលសម្ដេចតេជោ និងលោកបានឯកភាពគ្នាក្នុងការសហការរៀបចំឲ្យមានសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
សម្តេចតេជោ បានមានប្រសាសន៍ថាតាមរយៈសន្និសីទតំបន់នេះគឺមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការអន្តរជាតិជាង២០ផ្សេងៗទៀត។
លោកក៏បានបង្ហាញថា បន្ទាប់ពីសន្និសីទនេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេគឺអាចតំបន់អាស៊ានទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,981 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,809 នាក់