ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ាណែត សម្ពោធសាលា សង្ឃភត្ត និងសមិទ្ធផលនានា ក្នុងវត្តថ្លាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 278

ខេត្តឧត្តរមានជ័យ៖លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាសង្ឃភត្ត និងសមិទ្ធផលនានាក្នុងវត្តជ័យរុក្ខារាម ហៅវត្តថ្លាត ស្ថិតក្នុងភូមិទូលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរនៃកងយោធពលខេមរភូមិន្ទអាជ្ញាធរខេត្តឧត្តរមានជ័យ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយឫទ្ធិ កាកបាទក្រហម និងប្រជាពលរដ្ឋសរុបប្រមាណជាង ២.៨០០នាក់។

លោកហ៊ុន ម៉ាណែត បានមានប្រសាន៍ថា សាលាសង្ឃភត្ត និងសមិទ្ធផលនានាជាផ្នែកពុទ្ធចក្រ ដែលបានដាក់សម្ពោធនាពេលនេះបានកើតឡើងក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមាន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្តារនិងកសាងប្រទេសយ៉ាងលំបាកវេទនា បានលះបង់អាយុជីវិតយុទ្ធជនពលីស្នេហាជាតិជាច្រើនរូប ដើម្បីបុព្វហេតុប្រទេសជាតិ និងមានការអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយរហូតដល់បច្ចុប្បន្ននេះ។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,948 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,776 នាក់