ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបកម្មករ រោងចក្រ ជាង២ម៉ឺននាក់ នៅក្នុងខេត្តតាកែវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 01:40 ល្ងាច អ្នកអាន 235

នៅថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។
ពិធីសំណេះសំណាលនេះបានធ្វើឡើង នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រោងចក្រសហគ្រាសទាំង២០ គឺមានរោងចក្រកាត់ដេរ សម្លៀកបំពាក់១៣, រោងចក្រផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ផលិត ផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
សម្តេចតេជោ បានមានប្រសាសន៍ ថា នៅខេត្តតាកែវ មានការផ្លាស់ប្តូរ និងមានភាពរីកចម្រើនជាច្រើនហើយ លើកលែងតែផ្លូវជាតិលេខ២ ដែលតភ្ជាប់ពីព្រែកហូតាខ្មៅទៅផ្លូវជាតិលេខ៣ នៅមានសភាពដដែលគឺមិនទាន់បានអនុវត្ត។ សម្តេច តេជោនាយករដ្ឋមន្ត្រី សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញហើយ ធ្វើយ៉ាងណា ឲ្យការកសាងសង់ផ្លូវជាតិលេខ២ បានដំណើរការឆាប់រហ័ស ព្រោះប្រជាពលរដ្ឋត្រូវការធ្វើដំណើរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសម័យមុនឆ្នាំ១៩៧៩ កម្ពុជាទទួលរងនូវភាពខ្ទីចខ្ទាំង ហេដ្ឋាចរនាសម្ព័ន្ធខូចខាតស្ទើទាំងស្រុង តែក្រោយពីបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានការីកចម្រើនយ៉ាងខ្លាំងដូចសព្វថ្ងៃនេះ។ ទាំងអស់នេះបាន មកពីការចូលរួមពីឪពុកម្តាយ និងពីជីដូនជីតារបស់ក្មួយៗ ដែលបានសម្រេចនូវកិច្ចការទាំងឡាយ ដើម្បីបានមកវិញនូវសន្តិភាព និងការអភិវឌ្ឍន៍ដូចបានឃើញស្រាប់នៅពេលនេះ។ ទទ្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យកូនក្មួយកម្មករកម្មការនីទាំងអស់ រួមគ្នាថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះចំបងក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្តទៀត។
សម្តេចតេជោ ចង់អោយរោងចក្រទាំងអស់ ដែលបានវិនិយោគនៅក្នុង ប្រទេស កម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ តម្លៃអគ្គិសនីនឹងមាន តម្លៃទាបដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់រោងចក្រ និងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋទូទាំងប្រទេសនឹងចូលរួមអបអរសាទរ ថ្ងៃទិវាបុណ្យឯករាជជាតិ ដែលជាស្នារព្រះហស្ថ របស់អតីតព្រះមហាកត្រកម្ពុជា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលបានយកឯករាជ្យជូនជាតិ និងប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនេះផងដែស សម្តេចតេជោបានរឹលឹកជាថ្មីម្តងទៀត ថាកម្ពុជានឹង រៀបចំពិធីបុណ្យដ៏ធំមួយដើម្បីដើម្បីសម្ពោធវិមានឈ្នះឈ្នះរំលឹកខួប ២០ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩-៣១ ខែធ្នូ ២០១៨ ខាងមុខនេះ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,០៤១) នាក់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,915 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,743 នាក់