ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រើកាំភ្លើង ជួញដូរ គ្រឿងញៀន នៅសៀមរាប ត្រូវបានអស់ល័ក្ខ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 07:40 ល្ងាច អ្នកអាន 11081

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ជុំវិញការជួញដូរគ្រឿងញៀន ក្នុងនោះសមត្ថកិច្ច ដកហូតបានកាំភ្លើងខ្លីមួយដើមផងដែរ។
មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យអង្គភាពសៀមរាបប៉ុស្ដិ៍ ដឹងនៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧វិឆ្ឋិកានេះថាជនសង្ស័យទាំង៤នាក់ស្រី១នាក់ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង២រសៀលថ្ងៃទី៦វិឆ្ឋិកាម្សិលមិញនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប។

បើតាមមន្ត្រីអាវុធហត្ថខេត្តសៀមរាបបានបន្ថែមថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងម្សៅក្រាម(ម៉ាទឹកកក)១៧កញ្ចប់ស្មើនិង៩,១០ក្រាម កាំភ្លើងខ្លីK៥៤ចំនួន១ដើម,គ្រាប់៧គ្រាប់,ទូរសព្ទ័៣គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,929 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,570,757 នាក់