ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្ញាក់ផ្អើល ប្រទះឃើញ បុរសម្នាក់ ដេកស្លាប់ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 3524

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាបុរសម្នាក់ត្រូវបានពលរដ្ឋ ប្រទះឃើញដេកស្លាប់ អាចមានរយះពេលជាង៣ថ្ងៃកន្លងទៅហើយ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល២០ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ
ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុស កើតឆ្នាំ ១៩៤៧ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់ ។
តាមការសាកសួរតំណាងម្ចាស់ផ្ទះបានឲ្យដឹងថាដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ខ្លួនមានការសង្ស័យក៍បានទៅបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ហើយខ្លួនក៍បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់រយៈពេលប្រហែលជាបីថ្ងៃមកហើយ ដោយសារជម្ងឺសំពាធឈាមឡើងគំហុកបណ្តាលឲ្យស្លាប់។សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,984 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,812 នាក់