ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន ជំទាវលី អ៊ុំអេង ដែលធ្លាប់ល្បី រឿងរំលោភយកដី នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 04:40 ល្ងាច អ្នកអាន 28826

 ខេត្តសៀមរាប៖លោកជំទាវ លី អ៊ុំអេង ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត បានថ្លែងប្រាប់ អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា ពិតជាមានការចាប់ខ្លួន លោកជំទាវលី អ៊ុំអេង ពិតប្រាកដមែន គឺដោយអនុវត្តតាមដីការបស់តុលាការ។
បើតាមលោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត បញ្ជាក់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបាន បញ្ជូនលោកជំទាវលី អ៊ុំអេង ទៅរាជធានីភ្នំពេញ។ យ៉ាងណាលោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត មិនបានបញ្ជាក់លំអិតនោះទេ គឺបង្វែសំនួរឲ្យសួរទៅតុលាការ។ សូមរម្លឹកថាលោកស្រី លី អ៊ុំអេង គឺជាបុគ្គលម្នាក់ នៅខេត្តសៀមរាប ដែលល្បីល្បាញ រឿងអាស្រូវរំលោភ យកដីប្រជាពលរដ្ឋ និងដីរដ្ឋ មិនញញើតនឹងផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,942 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,770 នាក់