ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសចរាចរណ៍ ខេត្តសៀមរាប បដិសេធនឹងអំពើពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:00 ល្ងាច អ្នកអាន 3546

ខេត្តសៀមរាប៖អ្នកកាសែតមាតុភូមិម្នាក់បានសរសេរព័ត៌មានចោទប្រកាន់មន្ត្រីចរាចណ៍ខេត្តសៀមរាប ថាបានប្រព្រឹត្តអំពើពុករលួយ។ ដោយក្នុងអត្ថបទចំណងជើងថាលោកលៃលឿន ប្រធានក្រុមប៉ូលិសចរាចរណ៍ក្រុងសៀមរាបប្រព្រឹត្តអំពើពុករលួយ ចំហរ!

នៅក្នុងអត្ថបទគេហទំព័រមាតុភូមិបានផ្សាយថានៅព្រឹកថ្ងៃអង្គារ ទី៦ខែវិច្ឆិកា ២០១៨ នៅចំណុចផ្លូវតាណើយសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខ្ញុំឈ្មោះស៊ីមហៀម អ្នកយកព័ត៌ការសែតមាតុភូមិ បានឌុបភរិយាមកដល់ចំណុចខាងលើក៏ ត្រូវប៉ូលិសចរាចរណ៍មួយក្រុមមានគ្នា ៧ អ្នកដឹងនាំដោយលោកលៃលឿនបញ្ជាផ្ទាល់ កាក់ឲ្យឈប់ ដោយសារភរិយាខ្ញុំមិនពាក់មួកសុវត្តិភាព ។
ខ្ញុំស៊ីមហៀមបាន យកប្រាក់ទៅបង់តាមច្បាប់។ ពេលសួរថាអ្នកក្រោយមិនពាក់មួកត្រូវផាកប៉ុន្មាន? ប៉ូលិសស្រីម្នាក់ឆ្លើយថា ១៥០០០រៀល។ខ្ញុំក៏សុខចិត្តបង់ដោយសាយើងនិងប្រពន្ធជាអ្នកខុស ។

តែ ចៃដន្យអី ពេលកំពុងឈរចាំគេសរសេបង្កាន់ដៃបង់ប្រាក់ ស្រាប់តែមានអ្នកបើកបរឡានមួយមានកំហុសអត់ពាក់ខ្សែក្រវាត់ ត្រូវផាកប្រាក់២០០០០រៀល តៃកុងឡានថាមានតែ១៥០០០រៀល ថ្នូរនិងមិនយកបង្កាន់ដៃបង់ប្រាក់។ប៉ូលិសក៏យក។ ចំណែកអ្នកជិះម៉ូតូអត់ពាក់មួក ម្នាក់ទៀតអោយ១០០០០រៀលដោយថាអត់យកបង្កាន់ដៃបង់ប្រាក់ដែរ។ប៉ូលិសយកទៀត។

ដោយសាឃើញសកម្មភាពនគរបាលឈោងយកលុយញាត់ការបូប ផ្ទាល់ខ្លួនធ្វើអោយបាត់ចំណូលរបស់រដ្ឋខ្ញុំក៏ទាញទូរស័ព្ទថត៣ ឫ៤ប៉ុស្តិ៍ទុកជាឯកសារសម្រាប់ផ្សាយរាយការណ៍ជូនមេនគរបាលខេត្តសៀមរាប ។ព្រោះធើអ្នកាសែត យូណាស់ហើយអត់ដឹងថាក្រុមលោកលៃលឿនមេប៉ូលិសចរាចរណ៍ផ្លូវគោករកប្រាក់បានដោយងាយយ៉ាងនេះសោះ ។
បែបនេះហើយបានជាកំណើននៃគ្រោះចរាចរណ៍នៅមានកំរឹតខ្ពស់ ដោយសារលោកលៃលឿនមេនគរបាលចរាចរណ៍ប្រព្រឹត្តអំពើពុករលួយមិនញញើត ចឹងសោះ។

ជុំវិញការសរសេរចោទប្រកាន់ទៅលើមន្ត្រីនគរបាលចរាចណ៍ខេត្តសៀមរាបនេះ នៅព្រលប់ថ្ងៃទី៨វិច្ឆិកានេះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះនូវខ្លឹមសារធ្វើការបដិសេធចំពោះការចុះផ្សាយរបស់គេហទំព័រមាតុភូមិ។

ក្នុងខ្លឹមសាររបស់ការិយាល័យចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជន និងម្ចាស់គេហទំព័រ www.meatophoum.com ជ្រាបថាៈ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសូមធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងថា លោក លៃ លឿន ប្រធានក្រុមប៉ូលីសចរាចរណ៍ក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយ អំពីដំណើរឿង កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវេលាម៉ោង ០៧.០០នាទីដល់ម៉ោង ១០.០០នាទីព្រឹក ផ្លូវលោកតាខៀវណឺយ ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពេលចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកពិតជាបាន ពិន័យអ្នករួមដំណើរដែលជិះម៉ូតូជាមួយឈ្មោះ លោក ស៊ីម ហៀម ចំពោះ អំពើល្មើសមិនប្រើប្រាស់មួកសុវត្ថិភាព តាមអនុក្រឹតលេខ ៤៤ អនក្រ.បក មាត្រា ៦ ចំនួនទឹកប្រាក់ ១៥.០០០(ដប់ប្រាំពាន់)រៀលគត់ ដែលមានបង្កាន់ដៃបង់ប្រាក់លេខ0705353 និងបង្កាន់ដៃពិន័យអន្តការណ៍លេខ0508640។ យើងសង្ឃឹមថាលោក ស៊ីម ហៀម មិនបង្ករឿងដែលសង្គមមិនទទួល ស្គាល់ទៀតទេ ពីព្រោះនាក់សារព៌តមានតែងតែមានវិជ្ជាជីវៈរបស់ខ្លួន។ យើងខ្ញុំតែងតែគាំទ្រជានិច្ចនូវមតិរិះគន់។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,894 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,722 នាក់