ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ខេត្តកំពង់ធំ៖ ស្រូវពូជ១០០តោន នឹងត្រូវបានផ្តល់ ជូនប្រជាពលរដ្ឋចំនួន១ពាន់គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:30 ល្ងាច អ្នកអាន 248

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាល នៃគណះអភិបាល ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨នេះបានបន្តចែកពូជស្រូវនិងពូជបន្លែពីរមុខដែល បានមកពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន៥៩គ្រួសារ និងនៅឃុំត្នោតជុំ ស្រុកបារាយណ៍ចំនួន៣៩១គ្រួសារ បន្ថែមទៀត។

លោកសុខ លូ អភិបាលខេត្តកំពង់ធំបានឲ្យដឹងថាស្អែកព្រឹកចាត់ឲ្យលោកអភិបាលស្រុកបារាយណ៍ឲ្យបន្តចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១០៣គ្រួសារនៅឃុំចុងដូង និង៣៣គ្រួសារនៅឃុំស្រឡៅបន្តទៀត។ បើតាមលោកសុខ លូ បន្ថែមថាសរុបគឺស្រូវពូជ១០០តោននឹងត្រូវបានផ្តល់ជូនដល់បងប្អូនប្រជារាស្ត្រ ចំនួន១០០០គ្រួសារ ដើម្បីស្តារឡើងវិញការខូចខាតដោយទឹកជំនន់នាពេលកន្លងមក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,470 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,570,298 នាក់