ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 03:20 ល្ងាច អ្នកអាន 4500

ខេត្តសៀមរាប:ថ្ងៃព្រហស្បតិ៍០១កើតខែកត្តិកឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៨ម្សិលមិញវេលាកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងនៃ អធិការដ្ឋាននគរ បាលក្រុងសៀមរាបនិង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្លក្រាមចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ៖
ឈ្មោះ លី គឹមឡែន ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅភូមិចុង កៅស៊ូ សង្កាត់ស្លក្រាម ក្រង ខេត្តសៀម រាប (រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៤កញ្ចប់តូចនិង ០១កញ្ចប់ធំស្មើនឹងទំងន់៩.៨ក្រាម ទំង់សុទ្ធ,ទូរស័ព្ទដៃចំនួន០២គ្រឿង និងឧបករណ៏ប្រើប្រាស់រួមទាំងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។ បញ្ចូនទៅសាលាដំបូងថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,719 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,706 នាក់