ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គំរោង តែងតាំង លោកហាស់ សូបិន ជាអភិបាលរង ខេត្តកំពត ហាក់មិនមាន គាំទ្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:20 ព្រឹក អ្នកអាន 891

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងមានពិធីប្រកាសលោកហាស់ សូបិន ជាអភិបាល រងខេត្តជំនួសលោកស៊ុក សារ៉ាដ ដែលត្រូវចូលនិវត្តន៍។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ ការតែងតាំងលោកហាស់ សូបិន ជាអភិបាលរង ខេត្តកំពត ហាក់បីមិនទទួលបាននូវការគាំទ្រនោះឡើយ។
យោងតាមបណ្ដាញសារព័ត៌មានអេឡិចត្រូនិចបានផ្សាយថា មនុស្សដែលអាចនឹងត្រូវបាន តែងតាំងជំនួសលោកស៊ុក សារ៉ាដ ដែលត្រូវចូលនិវត្តន៍ នោះគឺលោកភុន សារពេជ្រ សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
បើតាមព័ត៌មានដដែលថាដោយយោងតាមការស្នើសុំពិនិត្យលទ្ធភាពតែងតាំង របស់លោកនៃ ប៉េណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានឯកភាពស្នើសុំទៅក្រសួងមហាផ្ទៃបេក្ខភាពលោកភុន សារពេជ្រ ជាអភិបាលរងខេត្តកំពត ជំនួសលោកស៊ុក សារ៉ាដ និងយោបល់ឯកភាពពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល និងមានការឯកភាពពី លោកកែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផងដែរ។
អ្វីដែលគួរស្មានមិនដល់នោះមន្ត្រីគឺលោកភុន សារពេជ្រ ដែលបានបម្រើប្រជាពលរដ្ឋ ជាច្រើនឆ្នាំមកហើយនោះ បែជាមិនបានតែងតាំង ជាអភិបាលរងខេត្តកំពតឡើយ។
មជ្ឍដ្ឋាននានាលើកជាចម្ងល់ថា÷ ១-តើលោក ហាស់ សូបិន មានស្នាដៃអ្វីខ្លះដែលបានបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពត? ២-តើយោងលើឯកសារអ្វីដែលតែងតាំង លោក ហាស់ សូបិន ជាអភិបាលរងខេត្តជំនួស លោកស៊ុក សារ៉ាដ ដែលត្រូវចូលនិវត្តន៍? ៣-តើលោកភុន សារពេជ្រ មានបុគ្គលិកលក្ខណៈ សមត្ថភាព លទ្ធភាពយ៉ាងណា ដែលក្រសួងមហាផ្ទៃមិនអាចតែងតាំងជាអភិបាលរងខេត្តកំពតបាន? ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,274 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,095 នាក់