ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ បង្ហាញរូបថត មួយសន្លឹក ហ៊ុន ម៉ាណា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:20 ព្រឹក អ្នកអាន 945

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះបានបង្ហាញរូបថតមួយសន្លឹក ដោយមានរូបសម្ដេចនិងភរិយា រួមនឹងកូនស្រី គឺលោកស្រីហ៊ុន ម៉ាណា។
នៅលើទំព័រហ្វេប៊ុក របស់សម្ដេច ហ៊ុន សែន នោះគឺលោកស្រីហ៊ុន ម៉ាណា ដែលមានវ័យប្រហែល២ឆ្នាំប៉ុណ្ណោះ។ បើតាមការបញ្ជាក់ សម្ដេច ហ៊ុន សែន បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
សន្តិភាពពិតជាមានតម្លៃខ្លាំងបំផុតដែលមិនអាច
កាត់ថ្លៃបានឡើយ។ សន្តិភាពបានធ្វើអោយប្រទេស
ជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។
សន្តិភាពបានធ្វើអោយបងប្អូនជនរួមជាតិរស់នៅ
ជួបជុំក្រុមគ្រួសារសប្បាយរីករាយគ្រប់ទីកន្លែង។
រូបថត១សន្លឹកនេះប្រហែលជាថតក្នុងឆ្នាំ
១៩៨២ ហើយរូបកូនតូចនោះគឺជាកូនស្រីខ្ញុំ
ម៉ាណា ដែលមានអាយុប្រហែល២ឆ្នាំ
ប៉ុណ្ណោះ។ កម្ពុជាពេលនោះ និងពេលនេះ
គឺខុសគ្នាដាច់ស្រឡះ។
អរគុណបងប្អូនជនមរួមជាតិដែលបាន
ចូលរួមថែរក្សាសុខសន្តិភាព។
សូមជូនពរបងប្អូនជនរួមជាតិជួប
តែសំណាងល្អ និងបានសប្បាយរីក
រាយជួបជុំក្រុមគ្រួសារ ព្រមទាំងធ្វើដំណើរ
ជិតឆ្ងាយមានសុខសុវត្ថិភាពតាមផ្លូវ
គ្រប់ទីកន្លែងនៅក្នុងថ្ងៃចុងសប្តាហ៍នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,920 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,907 នាក់