ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្លាំងបាត់! មានអ្នករត់ការ ដោះលែង ជុំទាវលី អ៊ុំអេង ឲ្យនៅក្រៅឃុំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 4945

ភ្នំពេញ៖យោងតាម ប្រភពច្បាស់ការណ៍បានទម្លាយថា នឹងមានអ្នករត់ការសម្របសម្រួល ដើម្បីធានាលោកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុនលីអ៊ុអេងលីមីធីត ឲ្យបាននៅក្រៅឃុំ។នេះបើយោងតាមគេហទំព័រកាសែតរស្មីកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ។ លោកស្រី លី អ៊ុំអេង អាចនឹងត្រូវដោះលែងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឬនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោកស្រី លី អ៊ុំអេង ចេញសែកគ្មានសាច់ប្រាក់ត្រូវលោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរង់ចាំមានសេចក្តីសម្រេច។
លោកស្រី លី អ៊ុំអេង ត្រូវបានកម្លាំងប៉េអឹមខេត្តសៀមរាបចាប់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការចាប់ខ្លួនលោកស្រី គឺបន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់។ បន្ទាប់ពីចាប់ខ្លួនបានហើយសាលាដំបូងខេត្តសៀមរាប បានផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងនេះមកសាលាដំបូងរាជធានីភ្នំពេញវិញ រួចបញ្ជូនលោកស្រី លី អ៊ុំអេង មករាជធានីភ្នំពេញ។
ការចាប់ខ្លួននេះគឺអនុវត្តតាមដីបង្គាប់អោយចាប់ខ្លួនដែលចេញដោយ លោក ងួន ណារ៉ា ចៅក្រមស៊ើបសួរ និងងជាប្រធានសាលាដំបូងខេត្តសៀមរាប។ ដីការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
រហូតមកដល់ពេលនេះគេមិនទាន់ដឹងថាអ្នកដែលប្ដឹងលោកស្រីលី អ៊ុំអេង នោះជានរណាឡើយ អាចជាអ្នកមានអំណាច ព្រោះថាលោកស្រីលី អ៊ុំអេង ក៏ជាបុគ្គលម្នាក់មានឥដ្ឋិពលខ្លាំង ដូច្នេះបើអ្នកប្ដឹងនោះតូចតាច ទំនងមិនទៅរួចឡើយ។
ទោះយ៉ាងណា អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបំភ្លឺពីមេធាវីការពារក្ដីឲ្យលោកស្រីលី អ៊ុំអេង នៅឡើយទេ ជុំវិញករណីនេះ។
បើយោងតាមប្រភពមនុស្សដែលជិតស្និត ជាមួយលោកស្រីលី អ៊ុំ អេង បានឲ្យដឹងថា
លោកស្រី លី អ៊ុំអេង ថា សែកអត់ទឹកប្រាក់៣លានដុល្លារវាគ្មានអីចម្លែកនោះទេ វាជារឿងពិត ព្រោះក្នុងកិច្ចសន្យាគឺ ជារៀងរាល់៦ខែម្តង សែកនេះត្រូវដូរម្តង ហើយសែកនេះអាចមានលុយទៅបាន លុះត្រាតែលោកជំទាវលក់ដីនោះដាច់ តែដីនេះបន្ទាប់ពីលោកស្រីទិញបានមក ត្រូវបានពលរដ្ឋប្តឹង ហើយតុលាការបានចេញដីការរក្សាការពារ ដែលជាហេតុធ្វើអោយលោកស្រីមិនអាចលក់ដីនេះបាន។
លោកជំទាវបានបន្ថែមថា ការទិញលក់ដីនេះគឺមិនមែនលេងៗធម្មតាៗនោះទេ សុទ្ធតែមានការកោះប្រជុំនៅសាលាខេត្ត មានឯកសារ សាក្សីពីសាលាខេត្តទៀតផង។
តែភាគីម្ខាងបានក្បត់កិច្ចសន្យា យកសែកអត់លុយទៅប្តឹងតុលាការដើម្បីអោយសមត្ថកិច្ចឃាត់ខ្លួនលោកជំទាវ នាំអោយខូចកិត្តិយសរបស់លោកជំទាវ។
ក្នុងកិច្ចសន្យាចែងថា សែកនេះអាចមានប្រាក់ លុះត្រាតែលោកជំទាវលក់ដីដាច់សិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,512 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,371 នាក់