ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនអនុប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ ប្រកាស ជាអភិបាល ក្រុងសៀមរាប ផ្លូវការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:30 ព្រឹក អ្នកអាន 10440

ខេត្តសៀមរាប៖នៅទីបំផុត លោកនួន ពុទ្ធារ៉ា អតីតនាយករដ្ឋបាលសាលាខេត្តសៀមរាបនិងជាកូនបង្កើតលោកនួន បូផល អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ត្រូវបានប្រកាស ឲ្យចូលកាន់តំណែងជាអភិបាលក្រុងសៀមរាប ជាផ្លូវការនៅថ្ងៃ១២វិច្ឆិកានាព្រឹកថ្ងៃច័ន្ទនេះ ជំនួសលោកសូរ ប្លាតុង ដែលត្រូវផ្ទេរភារកិច្ច ជាអភិបាល ស្រុកប្រាសាទបាគង ដែលប្រកាសឲ្យចូលកាន់តំណែងនៅព្រឹកនេះដែរ។

ពិធិប្រកាសអភិបាល ស្រុកប្រាសាទបាគង លោកសូរ ប្លាតុង ធ្វើនៅរដ្ឋបាលសាលាស្រុកប្រាសាទបាគង។ ចំណែកលោកនួន ពុទ្ធារ៉ា ធ្វើនៅរដ្ឋបាលក្រុងសៀមរាប ក្រោមវត្តមានលោកឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប និងមានការចូលរួមពីមន្ត្រីជាច្រើនរូបទៀត។ ចំពោះនាយករដ្ឋបាលសាលាខេត្តសៀមរាប ត្រូវបានតែងតាំងលោកសុខ ថុល ជំនួសអតីតនាយករងរដ្ឋបាលសាលាខេត្ត។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការ មានការគាំទ្រយ៉ាងខ្លាំង ចំពោះវត្តមានលោកនួន ពុទ្ធារ៉ា ជាអភិបាល ក្រុងសៀមរាប ដោយពួកគាត់សង្ឃឹមថានឹងបន្តដឹកនាំក្រុងសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,940 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,046 នាក់