ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លុតចិត្ត! ក្មេងអាយុ២ឆ្នាំ ២នាក់ លង់ទឹកស្លាប់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:00 ព្រឹក អ្នកអាន 1644

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថា កូនក្មេង២នាក់ មានអាយុ២ឆ្នាំ បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធម៌។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង៤និង៤០នាទីម្សិលមិញត្រង់ចំណុចវាលស្រែខាងកើតភូមិតាព្រុំ ចំងាយ១៥០ម៉ែត្រ តាមបណ្ដោយផ្លូវទំនប់ពីភូមិតាព្រុំទៅភូមិថ្នល់ដាច់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាល ស្រុកជីក្រែងបានឲ្យដឹងថា
ជនរងគ្រោះទាំង២នាក់១ឈ្មោះពើយ មេតា ភេទប្រុសអាយុ២ឆ្នាំស្លាប់ ឪពុកឈ្មោះប៉ក់ពើយអាយុ២៨ឆ្នាំម្ដាយឈ្មោះកន អុកអាយុ២៤ឆ្នាំ រស់នៅភូមិតាព្រុំ។ ២ឈ្មោះគ្រី ប៉ារ៉ាឌី ភេទប្រុសអាយុ២ឆ្នាំស្លាប់ ឪពុកឈ្មោះស៊ាម គ្រី៣៧ឆ្នាំ ម្ដាយឈ្មោះ សុហ៊ាអាយុ៣៣ឆ្នាំ រស់នៅភូមិតាព្រុំ គ្រួសារទាំង២ ជាបងប្អូនបង្កើតនិងគ្នា។

បើតាមលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បន្ថែមថាករណីនេះឪពុកម្ដាយរវល់ទៅច្រូតស្រូវ ដោយទុកកូនឲ្យនៅផ្ទះជាមួយបងប្អូនជីដូនមួយ២នាក់ទៀត។១ឈ្មោះកាយចន្រ្ទាភេទស្រីអាយុ៤ឆ្នាំ ២ឈ្មោះស្រស់ចាន់យ៉ាភេទស្រីអាយុ៤ឆ្នាំ។ លុះដល់ម៉ោង៥ ឈ្មោះសីនៅភូមិតាព្រុំមកពីចំការបន្លែបានប្រទះឃើញក្មេងអណ្ដែតទឹក១នាក់ក៍ចុះទៅស្រង់ ហើយអ្នកភូមិក៍ផ្អើលទៅមុចទឹករកឃើញ១នាក់ទៀត។ ចំណែក២នាក់ទៀតជាក្មេងស្រីៗពុំបានចុះលេងទឹកទេ។លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បញ្ជាក់ថា ស្រះទឹកនោះមានជំរៅ៣ម៉ែត្រ ទទឹង១៥ម៉ែត្របណ្ដោយ២០ម៉ែត្រ) ដែលអេស្កាកាយយកអាចម៌ដីធ្វើផ្លូវ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,941 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,762 នាក់